ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ព្រះសីហនុ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលឈានមកដល់ពេលខាងមុខ ព្រមទាំងឧបត្ថម្ភនូវទឹកបរិសុទ្ធ ចំនួន ៥០កេស ទឹកក្រូច ៣០កេស ស្រាបៀ ចំនួន ៣០កេស និងថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុផងដែរ៕
Post a Comment