មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ ខេត្តព្រះសីហនុ ចុះបង្រ្កាបបង្គារមានសារធាតុគីមីយកទៅកម្ទេចចោល
ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ( ក ប ប )ចុះបង្រ្កាប និងធ្វើកិច្ចសន្យាដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារ លើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារលក់បង្គារឲ្យភ្ញៀវមានសារធាតុគីមី នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។
លោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីការលក់បង្គារ នៅផ្សារ លើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសារធាតុគីមី លោកបានណែនាំមន្ត្រីចុះពិនិត្យជាក់ស្តែង និងបានធ្វើកិច្ចសន្យាចំពោះអាជីវករឈ្មោះ អ៊ុយ ចន្ធូ ភេទ ស្រី ឆ្នាំកំណើត ១៩៨៣ មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅបច្ចុប្បន្នភូមិ ០១ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ អាជីវករឈ្មោះ អ៊ុយ ចន្ធូ បានធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បញ្ឈប់ជាបន្ទាន់នូវការលក់ដូរគ្រឿងសមុទ្រ (បង្គារ) ដែលផ្ទុកសាធាតុគីមី ខូចគុណភាពប៉ះពាល់សុខភាព ត្រូវសន្យាគោរពតាមការណែនាំ របស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនលក់ដូរម្ហូបអាហារ គ្រឿងសមុទ្រគ្រប់ប្រភេទ ដែលមានសារធាតុគីមី ខូចគុណភាពបន្តទៀត។
ប្រសិនបើនាងខ្ញុំមិនគោរពតាមកាសន្យាខាងលើ នាងខ្ញុំសុខចិត្តអោយអាជ្ញាធរមានសមត្ថកិច្ចបញ្ឈប់មុខរបរលក់ដូរ គ្រឿងសមុទ្រ និងទទួលខុសត្រូវតាមច្បាប់ទាំងស្រុង ចំពោះមុខសមត្ថកិច្ចជំនាញបានដកហួតបង្គាមានសារធាតុគីមីដែលនៅសេសសល់មានចំនួនជិត ៦គីឡូក្រាមយកទៅកំទេចចោល៕
Post a Comment