ល្បែងមាន់ជល់អនឡាញ ក្រុមហ៊ុនM99 កំពុងអុកឡុករីកដូចផ្សិតយ៉ាងគគ្រឹកគគ្រេងនៅស្រុកកំពង់សៀម នឹងក្រុងកំពង់ចាម!
ខេត្តកំពង់ចាម÷មិនថាតែអ្នកកាសែតនោះទេ
សូម្បីតែប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋាននានាក្នុង ស្រុកកំពង់សៀម
ខេត្តកំពង់ចាម សុទ្ធតែមើលឃើញដោយភ្នែកទទេ មិនបាច់ពាក់វ៉ែនតា ដោយដឹងថា
ក្រុមហ៊ុនមាន់ជល់ online M99 កំពុងអុកឡុកនៅក្នុងមូលដ្ឋានរបស់ពួកគាត់។
អ្វីដែលប្រជាពលរដ្ឋដឹងច្បាស់នោះ
បន្ទាប់ពីការផ្សព្វផ្សាយនេះទៅ,មុខជាមានប្រតិកម្មពីអាជ្ញាធរមានសមត្ថកិច្ចថាទីតាំងទាំងនេះគ្មានល្បែងអនឡាញនោះទេ។
ប៉ុន្តែ តែប្រជាពលរដ្ឋក្នុងបណ្ដាមូលដ្ឋានទាំងនេះ ដឹងច្បាស់។
តាមបណ្ដាឃុំនានាដូចជាឃុំគគរ
ក្រោមការដឹកនាំរបស់លោកនាយប៉ុស្តិ៍ ញ៉េន ធាន់ ក្នុងស្រុកកំពង់សៀម
យ៉ាងហោចណាស់មានទីតាំងជល់មាន់អនឡាញ របស់ក្រុមហ៊ុនខាងលើនេះមាន ៣,៤ កន្លែង
ដែលមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះចូលទៅលេងមិនដាច់នោះទេ។
នៅឃុំផ្សេងទៀតដូចជាឃុំវិហារធំ,កោះរកា,ក្រឡា…និងនៅក្រុងកំពង់ចាមផងដែរ
សុទ្ធតែមានទីតាំងល្បែងស៊ីសងអនឡាញរបស់ក្រុមហ៊ុនខាងលើនេះ។ ប្រជាពលរដ្ឋនិយាយថា
ក្រុមហ៊ុនមាន់ជល់អនឡាញ M99ហាក់ដូចមិនខ្លាចញញើតច្បាប់ប្រទេសកម្ពុជានោះឡើយ។
ប្រជាពលរដ្ឋនៅឃុំគគរស្រុកកំពង់សៀម
ខេត្តកំពង់ចាមនិយាយថា ល្បែងមាន់ជល់អនឡាញ ក្រុមហ៊ុនM99
កំពុងធ្វើឲ្យប្រជាពលរដ្ឋ
ក្នុងមូលដ្ឋានបាត់បង់ចំណូលបំផ្លាញថវិកាក្រុមគ្រួសារ,អំពើហិង្សា..ជាពិសេសករណីចោរលួចចោរប្លន់។បុរសជាមេគ្រួសារភាគច្រើនចំណាយ
ពេលវេលា នៅតាមបណ្ដាទីតាំងមាន់ជល់អនឡាញ ក្រុមហ៊ុនM 99 នេះ។
ដូច្នេះក្រៅពីការបំផ្លាញពេលវេលាលុយកាក់
វាបង្កឲ្យមានអំពើហិង្សានៅក្នុងគ្រួសារនោះទៀតផង។
យ៉ាងណាក៏ដោយ
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមាន ចម្ងល់ថា
ហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀមក្រោមអំណាចដឹកនាំរបស់លោកវីរៈសេនីយ៍ឯក
ឯក ប៉ាន់ដន
មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងមាន់ជល់អនឡាញដ៏ច្រើនស្អេកស្កះទាំងនោះ។
មើលមិនឃើញឬលាបសក្ការៈបាំងមុខ?
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃស្រុកកំពង់សៀមដឹងយ៉ាងច្បាស់ថា
នៅតាមផ្ទះខ្លះមានល្បែងអនឡាញជល់មាន់…ហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាប?
ភាពព្រងើយកន្តើយធ្វើជាមើលមិនឃើញ របស់អាជ្ញាធរមានសមត្ថកិច្ចធ្វើឲ្យប្រជាពល
រដ្ឋមានមន្ទិលថា ទំនងជាបានលាបសក្ការៈពីក្រុមហ៊ុនមាន់ជល់អនឡាញ M99?
ពាក់ព័ន្ធនឹងករណីល្បែងស៉ីសងរបស់ក្រុមហ៊ុនមាន់ជល់អនឡាញ
M99 ខាងលើនេះតាមបណ្ដាញអង្គភាពសារព័ត៌មានយើង
បានទំនាក់ទំនងតាមទូរសព្ទទៅលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន
អធិការនគរបាលស្រុកកំពង់សៀមនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ
លោកអធិការស្រុកបានឆ្លើយយ៉ាងខ្លីថា,ខ្ញុំជាប់ប្រជុំខណៈមានឮសំឡេងក្មេងនៅជាមួយគាត់រួចក៏ចុចបិតទូរសព្ទ។
ចំណែកលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម
នៅរសៀលថ្ងៃដដែលលោកបានប្រាប់ថា,ចាំលោកបញ្ជាឲ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យមើល៕
Post a Comment