ល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍ ឡូតូ 8888 អនឡាញស្ថិតនៅក្នុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទីតាំងល្បែងស៊ីសង មាន់ជល់កញ្ចក់ទូរទស្សន៍ ឡូតូ 8888 អនឡាញ    មួយកន្លែងបើកដោយមិនខ្លាចច្បាប់នោះសោះ សូមសមត្ថកិច្ចជំនាញពាក់ព័ន្ធជួយត្រួតពិនិត្យមើលផង ទីតាំងស្ថិតនៅក្នុង  ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងបែបអនាធិបតេយ្យគ្មានខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយ ។ 
   

ប្រភពដដែលបានបង្ហើបប្រាប់ឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញ ទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខាងលើនេះ បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។  

តើឯណាទៅគោលយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ? 
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ.ឃុំ.សង្កាត់ គ្មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង ខាងលើនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ.ឃុំ.របស់ពួកគាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ប្រជាពលរដ្ឋសំណូមពរដល់ លោកមេប៉ុស្តិ៍ អូបែកក្អមលោកអធិការខណ្ឌ សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង  ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

                            
 






Powered by Blogger.