សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​បំភ្លឺ តើ​យកប្តី​២​នាក់​ពិតប្រាកដ ឬ​ជា​កា​សម្ដែង​ដើម្បី​ទាក់ទាញ​អ្នក​មើល?

 រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​បំភ្លឺ តើ​យកប្តី​២​នាក់​ពិតប្រាកដ ឬ​ជា​ការ​សម្ដែង ដើម្បី​ទាក់ទាញ​អ្នក​មើល ?

តាម​រយៈ​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​សារ​នៅ​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦​នេះ​ថា ៖ «​ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញ​នូវ​អារម្មណ៍​បុគ្គល ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ការងារ​របស់​រដ្ឋ​នោះ​ឡើយ ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​ទាក់ទង​ជាមួយស្ត្រី​ម្នាក់​យកប្ដី​ពីរ ក្នុង​ពេល​តែ​មួយ និង​រស់នៅ​ជាមួយ​គ្នា ជិះ​រថយន្ត​ជាមួយ​គ្នា ហូប​បាយ​ជាមួយ​គ្នា ធ្វើការ​ជាមួយ​គ្នា តែ​ខ្ញុំ​មិន​ច្បាស់​ថា​នៅ​លើ​គ្រែ​ជាមួយ​គ្នា​នោះ​ទេ​។ រូបភាព​ទាំង​អស់នេះ ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​យ៉ាង​ទូលំទូលាយ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន លើក​ជា​សំណួរ​ថា ៖ «​តើ​ស្ត្រី​ម្នាក់​នេះ​យកប្ដី​២​នាក់​ពិតប្រាកដ ឬ​ជា​ការ​សម្ដែង​ដើម្បី​ទាក់ទាញ​អ្នក​មើល ? ប្រសិនបើ​គាត់​យកប្ដី​២​នាក់ ពិតប្រាកដ ហើយ​រស់នៅ​ជាមួយ​គ្នា ចែកវេន​គ្នា​រួម​ភេទ គាត់​ជា​ស្ត្រី​ដ៏​មហិមា និង​ជា​ស្ត្រី ដែល​បំផ្លាញ​ប្រពៃណី​ស្ត្រី​ខ្មែរ ដែល​ខ្លាំង​បំផុត ក្នុង​សម័យ​ទំនើប​ក្រោយ​របប ប៉ុ​ល ពត​» ។

សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថា បុរស​មាន​ប្រពន្ធ​ពីរ ឬ​លួច​មាន​ស្រី ខំ​លួចលាក់ ខ្លាច​ប្រពន្ធ​ឈ្លោះ​គ្នា​ផង ខ្លាច​ច្បាប់​ផង​ខ្លាច​ប្រពន្ធ​ដឹងផង ព្រមទាំង​រដ្ឋធម្មនុញ្ញ ចែង​ថា (​ប្ដី​មួយ ប្រពន្ធ​មួយ​) ផង ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​បងប្អូន ឬ​សាមីខ្លួន ជួយ​បំភ្លឺ​រឿង​នេះ​ផង ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ៕

Powered by Blogger.