ព្រះទេពសោភ័ណ ភារ៉ាវី ព្រះគ្រូចៅអធិការ វត្តគិរីជលសារ និង ជាព្រះណេគុណក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំ និងបង្កើតគណៈកម្មការវត្តគិរីជលសារ ក្រោមអធិបតីភាព លោក លី វ៉ាន់ដា អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង
នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ព្រះទេពសោភ័ណ ភារ៉ាវី ព្រះគ្រូចៅអធិការ វត្តគិរីជលសារ និង ជាព្រះណេគុណក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំ និងបង្កើតគណៈកម្មការវត្តគិរីជលសារ ក្រោមអធិបតីភាព លោក លី វ៉ាន់ដា អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង ដោយមានការចូលរួមពីព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្ត ជាច្រេីននាក់ផងដែរ នៅសាលប្រជុំ នៃសាលាក្រុងកោះរ៉ុង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធការគ្រប់គ្រង និងការដឹកនាំការងារវត្តឲ្យមានប្រសិទ្ធភាព តម្លាភាព និងសាមគ្គីភាព ដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក លី វ៉ាន់ដា និងព្រះគ្រូចៅអធិការ បានដឹកនាំដំណើរការបោះឆ្នោតជ្រើសរើសប្រធានអាចារ្យ និងប្រធានគណៈកម្មការវត្ត ប្រកបដោយភាពសុក្រឹត តម្លាភាព និងយុត្តិធម៌ជាលទ្ធផល ទទួលបានមាន÷
១. ឧបាសក ថាច់ ភឿន ជាប្រធាន អាចារ្យវត្ត
២. ឧបាសក អន ប្រុស អនុប្រធាន អាចារ្យវត្តទី១
៣. ឧបាសក កែវ សោម ជាអនុប្រធានអាចារ្យវត្តទី២
គណៈកម្មការមាន÷
១. ឧបាសក ហូរ ឡាម៉ុង ជាប្រធាននៃគណៈកម្មការវត្ត
២. ឧបាសក មុំ សារ៉ុន ជាអនុប្រធាននៃគណៈកម្មការវត្តទី១
៣. ឧបាសក ព្រំ ប៊ុនហាន ជាអនុប្រធាន នៃគណៈកម្មការវត្តទី២
ក្រោយការប្រកាសលទ្ធផល លោកប្រធាន និងអនុប្រធានដែលទើបទទួលបានការជ្រើសតាំង បានប្ដេជ្ញាចិត្តនឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋចំណុះជើងវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងការលះបង់ខ្ពស់ផងដែរ។
ជាមួយគ្នានេះដែរ គណៈកម្មការវត្តថ្មី ក៏បានបង្ហាញពីការត្រៀមខ្លួនក្នុងការរៀបចំកម្មវិធីសាសនា និងសកម្មភាពសង្គមផ្សេងៗ ដើម្បីបម្រើជូនដល់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការរក្សាប្រពៃណីទំនៀមទំលាប់វប្បធម៌ខ្មែរឲ្យបានកាន់តែរីកចម្រេីនដូចគ្នាផងដែរ៕











Post a Comment