ជនសង្ស័យម្នាក់ប្លន់រថយន្តឡិចស៊ីស លើផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានអះអាងថា ជនសង្ស័យប្លន់រថយន្តនៅឡិចស៊ីស៤៧០ លើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឃាត់ខ្លួនបានហើយ។
ករណីជនល្មើសភ្ជង់ជនរងគ្រោះនៅតាមផ្លូវល្បឿនលឿន នៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់។
ករណីនេះផ្តើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស២នាក់ ហើយពេលនគរបាលដេញចាប់ ពួកវាបានរត់ទៅភ្ជង់រថយន្តជនរងគ្រោះ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តទី១ទៅប្លុង់ចោល ហើយទៅភ្ជង់ឡានទី២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿន ហើយចុងក្រោយនគរបាលតាមចាប់បាន ៕
Post a Comment