លោកឧត្ដមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ២០២៣-២០២៧

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ២០២៣-២០២៧ នៅបន្ទប់ SOC ជាន់ទី១ នៃទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្រ្តីជំនាញរបស់នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថលផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុង ខាន់ណារិទ្ធ បានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺពិនិត្យឡើងវិញនូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ ដើម្បីធ្វើការកែសម្រួលយុទ្ធសាស្ត្រមួយចំនួនឱ្យស្របទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមទទួលជំនួបសម្តែងការគួរសម និងចែករំលែកបទពិសោធបច្ចេកវិទ្យាឌីជីថល ជាមួយវិស័យឯកជន
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលជំនួបសម្តែងការគួរសម និងចែករំលែកបទពិសោធបច្ចេកវិទ្យាឌីជីថល ជាមួយវិស័យឯកជន ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធាន ក្រុមប្រឹក្សានីតិកម្ម អគ្គនាយក អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្រ្តីជំនាញ សមាជិកនៃក្រុមហ៊ុនមេធាវី ព្រមទាំងកម្មសិក្សាការីមេធាវីរបស់ក្រុមហ៊ុន ជាច្រើនរូបទៀតផងដែរ៕








 
Powered by Blogger.