អាវុធហត្ថខេត្តសៀមរាបចុះបង្ក្រាបទីតាំងលួចលាក់នឹងចែកចាយឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់សារធាតុគីមី ចំនួន១០១៦៨គ្រឿង
ខេត្តសៀមរាប : នៅរសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2026 កងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាបសហការជាមួយនឹងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាបនិងមានការសម្របសម្រួលនីតិវិធីពីលោក ងុិលសុវណ្ណារិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង ដែលស្ថិតនៅភូមិថ្មីសង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។
ព្រមទាំងមានការឃាតខ្លួនជនសង្ស័យចំនួនមនុស្សពីរនាក់ រួមទាំងវត្ថុតាងមានដូចជាម៉ាស៊ីនចម្រុះម៉ាក់ ចំនួន 10168 គ្រឿង ក្នុងនោះមានម៉ាស៊ីនជក់ចំនួន 4,268 នឹងដើមក្បាលជក់ចម្រុះមានចំនួន 5900ក្បាល។ ដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាវុធហត្ថខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា ឧបករណ៍អេឡិចត្រូនិចនិងសារធាតុគីមីសម្រាប់ជក់និងស៊ីហ្គាគ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាហាមឃាត់ដាច់ខាតមិនឲ្យនាំចូលចែកចាយ ផ្សាយពាណិជ្ជកម្ម រឺ ប្រើប្រាស់ កាន់កាប់ ផលិតនិងស្តុកទុកឡើយ៕ រាយការណ៏ដោយលោក អ៊ុយ សុធុន ប្រចាំសៀមរាប



Post a Comment